
អំពីវគ្គសិក្សានេះ
វគ្គសិក្សាអនឡាញមិនគិតថ្លៃនេះផ្តល់ចំណេះដឹងសំខាន់ៗ ដល់អ្នកសហជីព បញ្ញវ័ន្ត និងអ្នកអនុវត្តន៍ការងារនៅជុំវិញពិភពលោកស្តីពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ លើកម្មករដែលធ្វើការក្នុង សង្វាក់ផ្គត់ផ្គង់សកល និងការឆ្លើយតបរបស់សហជីពដើម្បីការពារកម្មករ។ វគ្គសិក្សានេះក៏ពិនិត្យទៅលើសំណួរសំខាន់ៗមួយចំនួនដើម្បីធ្វើការពិចារណាពីសង្វាក់ផ្គត់ផ្គង់សកល ក៏ដូចជា សំណើរបស់សហជីព និងវិធានការផ្នែកគោលនយោបាយដើម្បីកសាងសង្វាក់ផ្គត់ផ្គង់សកលថ្មីមួយ។
វគ្គសិក្សានេះរួមមាន ៖
- បាឋកថាជាវីដេអូរបស់អ្នកជំនាញអន្តរជាតិមកពីស្ថាប័នសិក្សាស្រាវជ្រាវ សហជីព និងសង្គមស៊ីវិល
- អំណានសំខាន់ៗដែលអ្នកជំនាញបានសម្រិតសម្រាំង
- កិច្ចពិភាក្សា និងសំណួរ-ចម្លើយ ដែលជួយឱ្យអ្នកចូលរួមវគ្គនេះអាចឆ្លុះបញ្ចាំងពីរបៀបអនុវត្តចំណេះដឹងដែលទទួលបានពីបាឋកថានេះនៅក្នុងបរិបទតាមមូលដ្ឋានរបស់ពួកគេ
- សិក្ខាសាលាតាមកម្មវិធី Zoom សម្រាប់មេរៀននីមួយៗ ដើម្បីអាចឱ្យអ្នកសិក្សាចូលរួមដោយផ្ទាល់ជាមួយអ្នកជំនាញវគ្គសិក្សានេះ
- សិក្ខាសាលាតាមប្រព័ន្ធអ៊ីនធឺណិត (Webinar) ស្តីពីប្រធានបទសំខាន់ៗនៃវគ្គសិក្សានេះ ដែលរៀបចំឡើងដោយអ្នកជំនាញអន្តរជាតិ។